ប្រិយមិត្តប្រហែលជាស្គាល់ហើយ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានធ្វើបទបទសម្ភាសន៍តាមទូរស័ព្ទ ពាក់ព័ន្ធនឹងរឿង កូនម្ចាស់ហាងលក់គ្រឿងមួយកន្លែងឈ្មោះ “សមុទ្រ” ជះស្រាបៀរ និងយកកំប៉ុងស្រាបៀរគប់ ជាហេតុធ្វើឲ្យមហាជនមិនពេញចិត្តចំពោះទង្វើបែបនេះ ដែលធ្វើឲ្យសិល្បៈខ្មែរអស់តម្លៃ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើ់លដល់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមហាជនដែលនៅទីនោះផ្ទាល់។

ក្នុងបទសម្ភាសន៍ជាមួយលោក ថៃ នរៈសត្យា គាត់បាននិយាយថា រឿងនេះគ្រាន់តែជារឿងតូចមែនទែន តែដោយសារមានអ្នកបំប៉ោងព័ត៍មានទៅជារឿងធំ មិនពន្លត់ ព្យាយាមឲ្យរឿងកាន់តែធំ។

ក្នុងនោះដែរ លោកបានបន្តថា “រឿងវាតូចតាច កុំចង់វែងឆ្ងាយអី ព្រោះខ្ញុំមើលឃើញថា រឿងគប់ស្របៀវារឿងតូច តែមានការបំប៉ោងទៅជាធំ តែបើយើងម្នាក់ៗជួយរំលត់ រឿងនេះក្លាយជារឿងតូចបាន”។
ស្តាប់បទសម្ភាសន៍ដូចខាងក្រោមនេះ៖








0 Comments
Post a Comment