ក្នុងការកិច្ចព្រមព្រៀងនោះធ្វើឡើងដោយឧកញ៉ា អ៊ឹង អ៊ុយ តំណាងឲ្យក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន លីមីតធីត និងលោក Ge Chuan Bao តំណាងឲ្យក្រុមហ៊ុន Shanghai Guozhi Group Co., Ltd។ ភាគីចិន បានបញ្ជាក់ថាការបោះទុនវិនិយោគនេះ គឺ ផ្តល់ការងារធ្វើជូនដល់ប្រទេសកម្ពុជា បង្កើនប្រាក់ចំណូលចូលពន្ធដារ ដែលជាប្រាក់ចំណូលរបស់ជាតិសម្រាប់យកទៅអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត។
ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់ ៥១០០លានដុល្លារ ដែលផ្តោតទៅលើវិស័យមួយចំនួន៕

ប្រភពអត្ថបទ៖ អង្គរប៉ុស្តិ៍
0 Comments
Post a Comment