នាពេលព្រឹកនេះ លោក មាស ឫទ្ធី បាននិយាយរឿងរ៉ាវទាក់ទងនឹងការមើលងាយតារាចម្រៀងស្រីម្នាក់គឺ កញ្ញា ទេព បូព្រឹក្ស ទាក់ទងនងរឿងបុរសម្នា​ក់​​​​​​​​​​​​ជះស្រាបៀ និងគប់កំប៉ុងស្រាបៀដាក់ហើយកាលយប់មិញ ខណៈដែលកំពុងច្រៀងនៅភោជនីយដ្ឋានមួយ​​​​​​​​​​​​កន្លែង ដែលស្ថិតនៅមន្ទីរពេទ្យកុមារជាតិនោះ បានធ្វើបងប្អូនជាច្រើនមានការខឹងសម្បារជាខ្លាំង។
បន្ទាប់ពីហេតុការណ៏នេបានកើតឡើង វីដេអូសកម្មភាពរបស់ជនបង្កក៏បានបង្ហោះ និងចែកចាយជាហូរហែល ប៉ុន្តែនាពេលមុននេះ លោក មាស ឫទ្ធី បានអោយដឹងថា កាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពទាំងស្រុង និងមុខមាត់របស់ជនជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើ ទេព បូព្រឹក្ស នោះត្រូវបានម្ចាស់ហាងលុបចោលទាំងអស់ ។
ប៉ុន្តែយ៉ាងណា វីដេអូជាច្រើនក៏ចាប់ផ្តើមបែកធ្លាយបណ្តើរៗហើយនៅក្នុងបណ្តាញសង្គម នេះបើតាមការបញ្ជាក់របស់លោក។ ហើយលោកក៏ចង់ឲ្យភាគីទាំងសងខាងបកស្រាយ និងពន្យល់ឲ្យបានច្បាស់ ទាក់ទងនឹងមួយនេះ ដើម្បីរកយុតិ្តធម៌ជូនតារាចម្រៀងខ្មែរ៕