ប្រិយមិត្ត និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម Facebook មុខជាបានស្គាល់តារាចម្រៀងមួយដួងដែលកំពុងកាន់កាប់ពានរង្វាន់មហាទើសឥតល្ហែ នោះគឺលោកម៉ៃ សុគន្ធ។ នៅថ្ងៃនេះ លោកម៉ៃ សុគន្ធ បានបង្ហោះ Status ក្នុងន័យការពារអ្នកគាំទ្រតារាចម្រៀង K-Pop ដោយបង្ហាញពីគុណសម្បត្តិតារាចម្រៀង K-Pop ដែលធ្លាប់មកកម្ពុជា បើទោះជាលោកធ្លាប់ត្រូវបានប៉ុស្ដិ៍ទូរទស្សន៍មួយនៅកូរ៉េ ធ្វើការរិះគន់ឥតសំចៃមាត់តាមរយៈបទចម្រៀង Ring Ding Dong Version Khmer ក៏ដោយ។ 

អ្វីដែលកាន់តែធ្វើមហាជនលាន់មាត់នោះគឺ តារាមហាទើសម៉ៃ សុគន្ធ ហ៊ានបោះសម្ដីឌឺដងអាចារ្យធំ នគររាជ ដោយដាក់ងារថា "អាចារ្យតែថេស" និងភ្ជាប់ជាមួយរូបថតគាត់ឥតញញើតដៃសោះឡើយ។ ក្រោយពីការបង្ហោះរបស់លោកម៉ៃ សុគន្ធ ក៏ឃើញមានអាចារ្យធំ នគររាជ ចូលមក comment បបួលលោកតារាមហាទើសជួបគ្នាផ្ទាល់ទៀតផង។ យើងរង់ចាំមើលទាំងអស់គ្នាថាតើលោកតារាមហាទើស ហ៊ានទៅជួបអាចារ្យធំដោយផ្ទាល់ឬអត់? 
ចុះប្រិយមិត្តវិញ ចង់ឲ្យពួកគាត់ជួបគ្នាផ្ទាល់ដើម្បីបកស្រាយឲ្យដឹងស ខ្មៅអត់?