កាលពីថ្មីៗនេះ មានយុវតីខ្មែរមួយក្រុម បានធ្វើនាំគ្នាទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសល តែមិនមានសម្រាប់ដូនតា សាច់ញាតិពួកគេនោះទេ គឺសម្រាប់តារា K-Pop ដែលតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេ។ ក្រោយពីរូបភាពនោះត្រូវបានបង្ហោះចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម សង្កេតឃើញថាមានការរិះគន់ជាជាងការគាំទ្រ ត្បិតអីអ្នករិះគន់សម្ដែងនូវការសប្បាយចិត្ត ព្រោះវាមិនសូវសាកសម។ អ្វីដែលកាន់តែធ្វើឲ្យអ្នករិះគន់កាន់តែហួសចិត្តនោះគឺ នារីម្នាក់ក្នុងចំណោមក្រុមយុវតីនោះ ហ៊ានផ្ញើសារទៅសម្ដេចដើម្បីសុំការអន្តរាគមន៍ពីរឿងធ្វើបុណ្យឲ្យ idol របស់ពួកគេ ថាខុសឬត្រូវ ហើយប្រើសុទ្ធតែពាក្យ សត្វ bodia ដែលបង្ហាញពីការប្រមាថជាតិសាសន៍ខ្លួនឯង។ 
ក្នុងនាមជាអ្នកប្រើបេះដូងស្នេហាវប្បធម៌ អាចារ្យធំ នគររាជ មិនអាចនៅស្ងៀមបៀមចិត្តអត់ធន់នឹងសម្ដីដ៏ថោកទាបនេះបានឡើយ ហេតុនេះហើយទើបថ្ងៃនេះរូបលោកបានធ្វើការ Live នៅលើគណនី Facebook ផ្ទាល់ខ្លួន ដើម្បីជាការឆ្លើយតបនិងប្រដៅទៅនារីដែលងប់ងុលផ្កាប់មុខនឹងតារា K-Pop នោះ។ 


សូមទស្សនាវីដេអូនៃការ Live ខាងក្រោម៖


---------------------
@copyright: Kampuche Studio