កាលពីថ្មីៗនេះ នៅលើគណនី Facebook រ័ត្ន រចនា តារាចម្រៀងល្បីដោយសារបទ "មេម៉ាយសប្បាយចិត្ត" បានបង្ហោះនូវរថយន្តម៉ាក Highlander មួយគ្រឿងពណ៌ស ដែលធ្វើឲ្យអ្នកគាំទ្រមានការអបអរចំពោះភាពជោគជ័យរបស់គាត់។  
រថយន្ត​ Highlander​ មួយ​​គ្រឿង​ដែល​ រ័ត្ន រចនា ទិញ​បើ​តាម​ដឹង​តម្លៃ​​ប្រហែល​២​ម៉ឺន​ដុល្លារ​​អាមេរិក​​។នាង បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា៖"រថយន្ត​នេះ​​​គឺ​ជា​កម្លាំង​ញើស​ឈាម​ខ្ញុំ​ខំ​ប្រឹង​ទាំង​យប់​​ថ្ងៃ​មិន​ហ៊ាន​ពោល​ពាក្យ​នឿយ​ហត់​ឡើយ អរគុណ​មនុស្ស​ល្អ​ទាំង​អស់​គ្នា"។
គួរ​រម្លឹក​ថា​ក្រៅ​ពី​មាន​ទីផ្សារ​ក្នុង​ស្រុក​​ក្រោយ​ល្បី​បទ​ "មេម៉ាយសប្បាយចិត្ត" រួច​មក​ រ័ត្ន រចនា ត្រូវ​បាន​​បណ្ដា​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ឲ្យ​នាង ចេញ​ទៅ​ច្រៀង​កើប​លុយ​ក្រៅ​ប្រទេស​ទៀត​ផង៕​