នៅថ្ងៃនេះ លោកអ្នកច្បាស់ជាបាន​​​​​​​​​​​​​​​​​​ដឹងអំពីព័ត៌មានដ៏រសើបមួយដែលកំពុងត្រូវបានចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកហើយថា អតីតពិធីករដ៏ល្បីឈ្មោះគឺលោក DJ Lion ត្រូវប៉ូលិសឃាត់ខ្លួនពីបទជួនដូរគ្រឿងញៀន នៅរាត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃទី១៨ ពីម៉ោង២១:១០នាទី ដល់ម៉ោង២.៣០នាទី​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈានចូលថ្ងៃទី១៩.១២ ឆ្នាំ២០១៨ កម្លាំងជំ​នាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​ញៀន បានចុះប្រតិបត្តិការ​​​​​​​​​​​​​​​​​នៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន រាជធានីភ្នំពេញ។
ក្រោយធ្លាយចេញនូវព័ត៌មានបង្ហាញមុខច្បាស់ៗបែបនេះ ក៏លេចចេញនូវ Status មួយតាមរយៈ​​​​​​​​​​​ហ្វេសបុ៊កមួយឈ្មោះថា Sky Mc ដែលគេស្គាល់ថាជាប្អូនប្រុសរបស់លោក ឡាយ អិន បានបង្ហោះសារយ៉ាងសោក​​​​​​​​​​​​សៅថា៖ «បន្ទាប់ពីម៉ាក់ចែកឋានទៅ ខ្ញុំមានតែបងម្នាក់ទេដែលតែងតែប្រដៅណែនាំខ្ញុំ ហើយក៏មានតែ​​​​​​​​​​បងម្នាក់ទេដែលខ្ញុំអាចចែករំលែករឿងរ៉ាវក្នុងចិត្តអោយបងបានដឹងនៅពេលដែលខ្ញុំមានបញ្ហាដែលមិន​​​​​​​​​​​​​អាចប្រាប់នរណាបាន។ តែពេលនេះខ្ញុំមិនមានបងនៅក្បែរទៀតទេ ហេតុអ្វីបងមិនព្រមស្តាប់ខ្ញុំ នៅសល់តែ​​​ប៉ុន្មានថ្ងៃទៀតទេដល់ថ្ងៃខួបគំរប់ 6ឆ្នាំ របស់ម៉ាក់ហើយតើអោយខ្ញុំប្រាប់ម៉ាក់់ថាម៉េចទៅ…..»៕