មានករណីធ្វើអត្តឃាតមួយបានកើតឡើង នៅចំនុច​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​០១ ក្នុង​បូរី​ពិភពថ្មី ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពីវេលា​ម៉ោង ៨:​៣០​នាទី ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨។ 

ជនរងគ្រោះឈ្មោះ សៀង គីម​អេង ភេទ ប្រុស អាយុ​៣១​ឆ្នាំ ដោយសារតែ១រកស៊ីបោះដុំលក់ឥវ៉ាន់ អោយផ្សារបាយ័ន តែងតែខាងរហូតជាង១០ម៉ឺនដុល្លារ ហើយត្រូវក្រុមគ្រួសារខាងម្តាយក្មេកស្តីបន្ទោសអោយ ក៍សម្រេចចិត្តចាក់ចេញពីផ្ទះម្តាយក្មេកមកនៅជាមួយម្តាយបង្កើតវិញ។ ស្រាប់តែនៅបានមួយខែក៍ធ្វើអត្តឃាតដោយ​យក​ខ្សែ​នីឡុង​ចង​ច​ង្រឹ​ង​បង្អួចនៅក្នុងបន្ទប់គេងតែម្តង។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអះអាងថា ជនរងគ្រោះពិតជាចង់កងធ្វើអត្តឃាតមែន។ បច្ចុប្បន្ន សពត្រូវបានយកទៅធ្វបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

--------------
ប្រភព៖ នគរបាលជាតិ