ពៅ ភារិទ្ធ អតីតកីឡាករក្រសួងការពារជាតិ ដែលបច្ចុប្បន្នខ្សែបម្រើរូបនេះកំពុងប្រកបអាជីពនៅក្លឹបអង្គរថាយហ្គឺរ ធ្លាប់រំលឹកថា ខ្សែប្រយុទ្ធ ឃីម បូរី ជាមនុស្សដ៏សំខាន់ និង ជាអ្នកសម្របសម្រួលដើម្បីនាំរូបគេមកលេងនៅការពារជាតិជាអចិន្ត្រៃយ៍ក្នុងនាមក្លិបអាជីពជាផ្លូវការនៅលីគជុំទី២កាលឆ្នាំ ២០១១។ ការជួយនោះពេល ឃីម បូរី មិនទាន់ផ្លាស់ទៅភ្នំពេញក្រោននៅឡើយ និង ជាឆ្នាំដែល បូរី លើកពានសម្ដេច ហ៊ុន សែន ជាមួយការពារជាតិ។

អតីតខ្សែបម្រើវិសាខា និង ការពារជាតិរូបនេះរបន្តថា៖ “ខ្ញុំសូមអរគុណបង បូរី ព្រោះ ពេលនោះខ្ញុំជួបគាត់ (បូរី) កាលលេងពានសម្ដេច ហ៊ុន សែន នាឆ្នាំ២០១០ នៅកំពង់ចាម ហើយក៏បានសុំលេខទាក់ទងគ្នា រហូតគាត់ជួយទាក់ទងឲ្យខ្ញុំបានមកលេងនៅការពារជាតិឆ្នាំ ២០១១។ ខ្ញុំអរគុណគាត់ដែលបានចាប់អារម្មណ៍លើខ្ញុំ។ ហើយចំណងមិត្តភាពនេះ យើងនៅ រាប់អានគ្នាដល់សព្វថ្ងៃ។ ខ្ញុំសប្បាយចិត្ត។”
![]() |
| កីឡាករ ឃឹម បូរី |
ក្រៅពី ឃីម បូរី នាគ្រានោះ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះបន្តទៀតថា នៅមានការជួយជ្រោមជ្រែងពី ថ្នាក់ដឹកនាំការពារជាតិដែលបានដើរតួសំខាន់ក្នុងការបំពេញលក្ខខណ្ឌបន្ថែមទៀតក្នុងការផ្ទេរ។
គួរដឹងដែរថា មុនចូលលេងឲ្យការពារជាតិនាជុំទី២លីគឆ្នាំ ២០១១ ពៅ ភារិទ្ធ ជាអតីតកីឡាកររបស់ឆ្មាខ្មៅខេត្តស្វាយរៀង និង បានចំណាយពេលលេងជុំទី១ លីគឆ្នាំ ២០១១ នៅ គីរីវង់សុខសែនជ័យ។ ភារិទ្ធ រួមចំណែកជួយការពារជាតិលើកពានសម្ដេច ហ៊ុន សែន ឆ្នាំ ២០១៦ និង ជើងឯករងនៅលីគកំពូលកម្ពុជា។ ឆ្នាំ ២០១៧ ភារិទ្ធ ត្រូវបានខ្ចីជើង និង រួមចំណែក អង្គរថាយហ្គ័រ ឈរលេខ ៧ ក្នុងតារាងលីគកំពូលកម្ពុជា។ រហូតឆ្នាំ ២០១៨ ផ្លាស់ទៅវិសាខា ត្រឹមជុំទី១ ហើយ ក៏ប្ដូរមកកាន់ អង្គរថាយហ្គឺរជាអចិន្ត្រៃយ៍ ដល់បច្ចុប្បន្ននេះ៕


----------------
credit: CNCC


0 Comments
Post a Comment