លោកអ្នកនាងប្រាកដជាបានដឹងរួចមកហើយអំពីករណីអត្តឃាតដ៏សែនសង្វេគនៅខេត្តកំពង់ធំរបស់ប្ដីប្រពន្ធមួយគូនៅដែលកើតចេញភ្លើងប្រចណ្ឌ ដែលបានបាញ់បុរសជាប្ដីបានបាញសម្លាប់ប្រពន្ធ ក្រោយមកទើបបាញ់ខ្លួនឯង ដោយបានបន្សល់ទុកនូវកូនពីរនាក់ ប្រុស១ ស្រី១ ឲ្យកំព្រា។ បន្ទាប់មកក៏កើតមានរឿងហួសចិត្តមួយទាំងដែលពិធីបុណ្យសពមិនទាន់ចប់រួចរាល់ស្រួលបួលផងនោះគឺស្រាប់តែលេចចេញនូវពាក្យបណ្ដឹងដែលកោះហៅកូនប្រុសខាងសពឲ្យចូលទៅបំភ្លឺរឿងតុងទីន របស់ម្ដាយខ្លួនទៅវិញ ជាហេតុធ្វើឲ្យមហាជនមានការចោទជាសំនួរ និងបញ្ចេញមតិជាច្រើនថា៖ "រឿងលេងតុងទីនប្ដឹងបានដែរ?" "នេះគេស្លាប់ មិនមែនរត់ចោលស្រុកទេ ហេតុអីក៏មកប្ដឹងកូនទៅវិញ?"


ដោយហួសចិត្តអត់ទ្រាំមិនបាន តារាមហាទើសប្រចាំប្រទេសលោកម៉ៃ សុគន្ធ បានចេញជាវីដេអូឃ្លីបមួយបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ "ថាមិនចង់និយាយទេ តែវាភ្លាវពេក😂😷😡
(មនុស្សពីរនាក់ស្លាប់ណា មិនមែនរត់ចោលស្រុកទេណាពូប៉េអឹម ដែលត្រូវអោយអ្នកនៅចាំផ្ទះទទួលខុសត្រូវ😎😡)មនុស្សស្លាប់ហើយ ទៅរករឿងក្មេងមិនដឹងខ្យល់អីសាំចិត្តហ្មង (មេ៉ចង់ឡៃឡុងផ្ទះក្មេងមែន!?ពូប៉េអឹមនិងមេតុងទីន) បើខ្លាំងមិនទៅងាប់តាមទារលុយតុងទីននឹងទៅ"😏"

ប្រភពវីដេអូ៖ May Sokun



----------
@copyright: Kampuchea Studio