លោក អ៊ឹង រដ្ឋា ហៅ ទុយ បង្ហោះវិដេអូទាំងយប់ដោយសារលោកមានប្រផ្នូលមិនល្អខ្លាចដេកលក់ទៅមិនក្រោកឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយលោករៀបរាប់ពីទុក្ខលំបាកនិងក្តីនឹករលឹកពីម្តាយដែលបានចែកឋាន្តទៅជាមួយនឹងរំលឹកគុណដល់អ្នកដែលធ្លាប់បានជួយស្រោចស្រង់លោកក្នុងពេលដែលលោក ជួបទុក្ខលំបាកខ្លាំង គ្មានអ្វីក្នុងខ្លួនសូម្បីតែផ្ទះក៏គ្មាន។ក្នុងវិដេអូរៀបរាប់ទាំងទឹកភ្នែកនេះ សព្វថ្ងៃលោករស់នៅដោយសារតែការលះបង់របស់ម្តាយដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
លោក ទុយ បានរៀបរាប់ទៀតថាជីវិតលោកមានកម្មក្រោយពេលដែលបែកបាក់គ្រួសាររួច ហើយលោកក៏មានវិបដិសារីចំពោះនារីម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក ដោយលោកមិនបានបកស្រាយអ្វីទាំងអស់រហូតដល់សព្វថ្ងៃ។ដើម្បីជ្រាបច្បាស់សូមស្តាប់ការរៀបរាប់ទុក្ខសោករបស់លោកនៅខាងក្រោម៖
ប្រភពវីដេអូ៖ Ratha Oung