អ្នកដំណើរតាមផ្លូវបានសម្ដែងការ «ហួសចិត្ត» គ្រប់គ្នាពេលដែលបានឃើញសកម្មភាពរបស់ម្ចាស់ឡានទំនើបមួយគ្រឿងម៉ាក Rang Rover បានបំពានប៉ារ៉ាស់រថភ្លើងដោយខ្វះការពិចារណា ខណៈដែលរថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនលឿនល្មម ហើយបុគ្គលិករថភ្លើងក៏បានដាក់ប៉ារ៉ាស់​រួចរាល់ដែរ តែឡាន​ម៉ាករ៉េន​រ៉ូវ័រនៅតែប្រឹង​រុលទៅមុខគ្មានឈប់ ប៊ិះបណ្តាលឲ្យរងគ្រោះថ្នាក់ធំ។ ជាសំណាងល្អដែលរថភ្លើងចាប់ហ្វ្រាំងបានទាន់ពេលវេលា ទុកឱកាសឲ្យយានជំនិះទាំងនោះបើករកផ្លូវគេច បើពុំនោះទេច្បាស់ជាជួបគ្រោះថ្នាក់ជាមិនខាន។ 

តាមរយៈវីដេអូរបស់គណនី Facebook របស់បុរសម្នាក់ឈ្មោះថា Pra Tha មានរយៈពេលជិត១នាទី ដែលបានបង្ហោះ ឃើញថាមានអ្នកចូលរួមបញ្ចេញមតិយោបល់យ៉ាងច្រើនដោយបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះម្ចាស់រថយន្ត។ ទង្វើរបែបនេះត្រូវបានពលរដ្ឋជាច្រើនសម្ដែងក្ដីខឹងសម្បាជាខ្លាំង ព្រមទាំងសំណូមពរឲ្យគ្រប់គ្នាគោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ពស់បំផុត និងមានការពិចារណាក្នុងការបើកបរឲ្យបានច្រើនជាងនេះ។

ទស្សនាវីដេអូ