ក្រោយធូរស្រាលពីជំងឺបាក់ទឹកចិត្ត មកទល់ពេលនេះកូនស្រីតែម្នាក់គត់របស់អតីតតារាចម្រៀង និងជាពិធីការិនីអ្នកនាង យ៉ាន លីនដា ហាក់មានភាពស្រស់ស្រាយឡើងវិញ ឯសម្រស់ស្រស់ស្អាតមិនចាញ់ម្ដាយកាលពីក្មេងប៉ុន្មានទេ។
ថ្មីៗនេះកូនស្រីអតីតសិល្បការិនីខាងលើ ទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង បន្ទាប់ពីនាងបាន Cover ចម្រៀងមួយបទ "លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ" ផ្ញើជូនជាពិសេសចំពោះអ្នកម្ដាយជាទីស្រឡាញ់របស់នាង ក្នុងទឹកដមសំឡេងពីរោះមិនគួរជឿ។
បទចម្រៀងមួយបទយ៉ាងពីរោះ បង្កប់ដោយមនោសញ្ចេតស្រលាញ់ជ្រាលជ្រៅរវាងម្តាយ និងកូននេះ កូនស្រីរបស់អ្នកនាង យ៉ាន លីនដាបានបង្ហោះនៅក្នុងបណ្តាញ IGរបស់ខ្លួន។ នាងតូចបញ្ជាក់ថា នេះជាក្តីស្រឡាញ់របស់នាងចំពោះម្ដាយដែលប្រឹងប្រែងតស៊ូធ្វើគ្រប់យ៉ាងដើម្បីកូន។

0 Comments
Post a Comment