លោកអ្នកដែលនិយមតាមដានព័ត៌មានសង្គមនិងព័ត៌មានគ្រោះថ្នាក់ចរាចរ ប្រាកដជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានដឹងអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ ដ៏គួរឲ្យសង្វេគមួយដែលបានធ្វើឲ្យបុរសម្នាក់បានបាត់បង់ជីវិតទុកឲ្យគូដណ្តឹងស្រស់សោភាយំសោក​​​​​​​​​​​​​​​​​​​​បោកប្រាណដូចអកព្រាត់គូរ ខណៈពួក​​​​​​​​​​​​​​​​​​​​​​គេសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ ត្រូវចូលរោងជ័យក្រាបផ្ទឹមសំពះផ្កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លាទៅហើយនោះ។ ហេតុការណ៍ដ៏សង្វេគនេះ បានកើតឡើងនៅម៉ោងជាង ១រំលងអាធ្រាត្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅ​តាម​បណ្ដោយ​​​​​​​​​​​​​​​​​​​ផ្លូវ​​​​​​​​​​​​​​​​​​​​​​​​២១៧ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ​ខណ្ឌ​​មានជ័យ រាជធានី​ភ្នំពេញ​។

ក្រោយកើតហេតុការណ៍ ឃើញមានគណនី Facebook មិត្តភក្តិរបស់គូស្នេហ៍កម្សត់ខាងលើ បានចែកចាយនូវរូបថត Pre-Wedding ជាច្រើនសន្លឹកដោយភ្ជាប់ជាមួយនឹងសេចក្ដីអាណិតអាសូរជាពន់ពេកនិងមិនអស់ចិត្តនូវរឿងដែលបានកើតឡើង។ ក្រោយពីបានឃើញរូបភាពទាំងនោះ កាន់តែធ្វើឲ្យមនុស្សជាច្រើនមានការ​​​​​​​​​​​​​​​​​​​​​​សង្វេគចំពោះគូរស្នេហ៏មួយគូនេះ និងបានផ្ដល់កម្លាំងចិត្តចំពោះនារីជាគូដណ្ដឹងឲ្យរឹងមាំឡើង។ ប៉ុន្តែក៏មានអ្នកខ្លះបានបញ្ចេញទស្សនៈចំពោះរូបថត Pre Wedding របស់​​​​​​​​​​​​​​​​​​​​​​​​​គូស្នេហ៏កម្សត់នេះដែលតែងក្នុងឈុតបុរាណថា មើលទៅហាក់ដូចជាប្រថ្នូលស្វាមីត្រូវលាភរិយាទៅឆ្ងាយរហូតអ៊ីចឹង ព្រោះទឹកមុខនិងកាយវិការសុទ្ធតែបង្ហាញពីក្ដីទុក្ខសោកដែលត្រូវឃ្លាតគ្នា។


ដោយសារតែថតបែបនេះ ទើបធ្វើអោយ​​​​​​​​​​​​​​​​​​​​​​​​​គេគិតថានេះជាប្រថ្នូលមិនល្អ ដែលប្ដីត្រូវចាកឆ្ងាយពីប្រពន្ធ ហើយការពិតវាបានកើតឡើងមែន។
យើងខ្ញុំសុំចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារទាំងសងខាង និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពឲ្យបានទៅឋានស្ងប់សុខកុំបីឃ្លាងឃ្លៀត និងកើតជាតិណាៗកុំឲ្យអភព្វដូចជាតិនេះ។

ប្រភពវីដេអូ៖ TVFB
គណនី Facebook កូនកម្លោះ