"គ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងស្ថានភាពបែបនេះនោះទេ ហូបដើម្បីក្រពះ រៀនដើម្បីចំណេះ ជីវិតម្នាក់ៗមិនដូចគ្នានោះទេ មានលុយអាចបង្កើតអ្វីក៏បាន ទោះរបស់នោះថ្លៃប៉ុណ្ណា បើមានថ្មីមកក៏អាចទុករបស់ចាស់ចោលបាន បន្តែសំរាប់ពួកគាត់ #ចាស់សំរាប់យើង #ថ្មីសំរាប់គាត់"
ខាងលើនេះ ជាសំណេររបស់កញ្ញាពេជ្រ សូលីកា អតីតតារាចម្រៀងដ៏ស្រស់ស្អាតប្រចាំផលិតកម្ម M ក្រោយពេលដែលកញ្ញាបានចុះទៅជួបក្មេងៗកំព្រានៅក្នុងមណ្ឌល ដើម្បីចែកអាហារនិងភេសជ្ជៈដល់ពួកគេ។ តាមរយៈរូបថតជាច្រើនសន្លឹកដែលបានបង្ហោះនៅលើ Page ផ្លូវការរបស់កញ្ញា ឃើញថាមានប្រិយមិត្តជាពិសេសអ្នកដែលគាំទ្រកញ្ញាបាននាំគ្នា Share និងបញ្ចេញនូវក្ដីរីករាយសប្បាយចិត្តចំពោះទង្វើសប្បុរសរបស់កញ្ញា។
គួបញ្ជាក់ផងដែរ ក្រោយពីចាកចេញពីផលិតកម្ម M កញ្ញាពេជ្រ សូលីកា មិនទាន់បង្ហាញការចាប់ចិត្តជាមួយផលិតកម្មណាថ្មីនោះទេ ដោយរវល់នឹងមុខរបរផ្ទាល់ខ្លួន ក៏ប៉ុន្តែក៏មានលេចឮព័ត៌មានដែលថាកញ្ញាកំពុងថតខ្សែភាពយន្តឲ្យក្រុមហ៊ុនហង្សមាស ដែលកាន់កាប់តំណែងតួឯកជាមួលោកនីកូដៃគូចាស់របស់កញ្ញា។




0 Comments
Post a Comment