លោកឆាយ បូរ៉ា អតីតប្រធានសមាគមភាពកម្ពុជា បានចំណាយពេលទៅចូលរួមទស្សនៈកិច្ចស្ដីអំពីវិស័យភាពយន្តនៅប្រទេសថៃរយៈពេលបីថ្ងៃ ជាមួយគណៈប្រតិភូខ្មែរជាច្រើនរូបដែលសុទ្ធសឹងជាមួយផលិតករមានស្នាដៃ និងកេរឈ្មោះនៅក្នុងវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ន ដែលធ្វើឡើងនៅសាកលវិទ្យាល័យបង្ក ដែលជាសាកលវិទ្យាល័យបង្រៀនមុខជំនាញភាពយន្ត។ 
ខាងក្រោមនេះជាសំណេរដើមទាំងស្រុងរបស់លោកឆាយបូរ៉ា៖
«ទស្សនៈកិច្ច៣ថ្ងៃ ស្តីពីវិស័យភាពយន្តនៅប្រទេសថៃ ជាមួយគណៈប្រតិភូ ខ្មែរ ដែលជាផលិតករ ចំនួន១១នាក់។ សកលវិទ្យាល័យបង្ក ដែលមានបង្រៀនមុខជំនាញភាពយន្ត។ ទីនេះមានគ្រប់យ៉ាងដើម្បីអោយវិស័យភាពយន្តថៃ រីកចំរើន ទាំងធនធានមនុស្ស ធនធានសម្ភារៈ និងធនធានថវិការ។ យើងគ្មានគ្រប់យ៉ាង មានតែចិត្តស្រឡាញ់និងការលះបង់តែប៉ុណ្ណោះ។»