យោងតាម​​គណនី​ហ្វេសប៊ុក​ស្ត្រី​ជនជាតិ​ថៃម្នាក់ បានធ្វើការ​​ដាស់តឿន​​ដល់​​ម្តាយ​គ្រប់រូបថា កុំបើក​កង្ហារ​បាញ់ចំ​មុខកូន នៅពេល​​ដែលពួកគេគេង ព្រោះវា​អាច​ធ្វើអោយ​​កូន​របស់​​អ្នក​មាន​ជំ​ងឺ​រលាក​សួត ដូចជា​កូន​របស់នាង ។ ស្ត្រីរូបនោះបានប្រាប់ថា កូនរបស់នាង​ជាធម្មតា​មាន​សុខភាពល្អណាស់ មិនងាយនឹងឈឺនោះទេ ប៉ុន្តែបន្ទាប់​ពី​កូន​​របស់នាង​​គេង​នៅមុខ​កង្ហារមួយរយៈ ស្រាប់តែ​កូន​របស់​នាង​ផ្តាសាយ​មិនព្រមបាត់សោះ ហើយថែម​ទាំងពិបាក​ដកដង្ហើមទៀតផង ។

ដោយក្តីបារម្ភ នាង​ក៏បាន​យក​កូន​ទៅជួបគ្រូពេទ្យ ទើបដឹងថា​កូនរបស់នាង មានជំងឺរលាកសួត ។ ក្រោយ​ពី​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​រយៈពេល ៣ ថ្ងៃ អាការៈ​កូន​របស់​នាង​ក៏ធូរ​ស្រាល​ឡើងវិញ ។ គ្រូពេទ្យបាន​ណែនាំនាងថា អោយ​កូន​របស់នាង​គេងអោយ​បានច្រើន ហើយមិន​ត្រូវ​​អោយ​កូន​​គេង​ដោះអាវនោះទេ ។
គ្រូពេទ្យ​មិនបាន​បញ្ជាក់ប្រាប់ថា ការ​បើក​​កង្ហារខ្លាំង​​ដាក់ចំមុខកូន ពិតជា​​អាច​នាំ​អោយ​​កើត​ជំងឺរលាកសួតនោះទេ ប៉ុន្តែគាត់​គ្រាន់​តែប្រាប់ថា ខ្យល់កង្ហារ​​អាច​​​ធ្វើ​អោយ​កូនក្មេង មានអាការៈ​តឹងច្រមុះ ស្ងួតច្រមុះ រឺហៀរសំបោរជាដើម ដូច្នេះជៀសវាង កុំបើកខ្លាំងពេក ហើយគួរតែដាក់កង្ហារអោយឆ្ងាយពីកូនបន្តិច ។