ក្រោយពីបាត់មុខពីវិថីសិល្បះអស់រយៈពេលជាច្រើនឆ្នាំ លោកវុត្ថា ណាន់ ម្ចាស់បទ "ឈឺនៅមានអ្នកប្រឹក្សាបានសម្រេចចិត្តវិលត្រឡប់មកចូលប្រឡូកវិស័យចម្រៀងជាថ្មី ដោយចូលរួមជាមួយKampuchea Studio។

 កាលដែលលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យចម្រៀងជាថ្មី គឺដោយសារលោកស្រឡាញ់ និងមិនអស់អាល័យពីអាជីពមួយនេះ ជាពិសេសគឺមានការលើកទឹកចិត្តពីប្រិយមិត្តនិងក្រុមការងារ Kampuchea Studio ដែលជាចលករកាន់តែជម្រុញចិត្តលោកមិនបោះបង់សមត្ថភាពដែលខ្លួនមាន។ ឆ្លើយតបនឹងសំណូមពរនិងការលើកទឹកចិត្តនេះ លោកវុត្ថា ណាន់ បានពាំនាំនូវចម្រៀងថ្មីមួយបទដែលជាការនិពន្ធទំនុកច្រៀងរបស់លោក សាង កុសល ដែលមានចំណងជើងថា "អត់កំណើត" ដែលចង់រៀបរាប់អំពីក្ដីស្នេហាដែលយកលុយជាធំ បំផ្លាញទឹកចិត្តដែលស្រឡាញ់គ្នាស្មោះព្រោះថាខាងប្រុសក្រ។ លោកវុត្ថា ណាន់ បានបន្ថែមថា តាមរយៈចម្រៀងមួយបទនេះ លោកពិតជារីករាយក្នុងការផលិតវាឡើង ហើយសង្ឃឹមថានឹងមានការគាំទ្រពីប្រិយមិត្ត និងធ្វើឲ្យគេស្គាល់លោកវិញតាមរយៈចម្រៀងមួយបទនេះ។

គួរបញ្ជាក់ផងដែរថា មុនពេលដែលលោកវុត្ថា ណាន់ ផ្អាកពីសិល្បៈ លោកធ្លាប់ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម KH Promotion និង រស្មីស្ទឹងសែន។

ចង់ដឹងថាអត្ថន័យឈឺផ្សាយ៉ាងណានោះ សូមចុចស្ដាប់ចម្រៀងនេះ

Loading...