តារាចម្រៀងប្រុសនិងជាម្ចាស់ពាន់រង្វន់ The VoiceCambodia រដូវកាលទី១សម្បូរនូវរឿង អាស្រូវលោក ប៊ុត សីហា ថ្មីៗនេះបានផ្ទុះប្រតិកម្មធ្វើការLiveវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក បើកកកាយលើករឿងរ៉ាវរបស់លោកសុខ លីមរក្សា ជាអ្នកសម្របសម្រួលក្នុងអង្គការ IKARE និងជាប្រធានក្រុម មរតក មេឌៀ ដែលគ្រប់គ្រងលើការចេញផ្សព្វផ្សាយចម្រៀងរបស់លោក ប៊ុត សីហា និងក្រុមខ្លួននៅ លើបណ្តាញសង្គម។
ការបញ្ចេញប្រតិកម្មរបស់លោក ប៊ុត សីហា នាពេលនេះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីលោក សុខ លីមរក្សា បានផ្ញើសារថាខ្លួនបានជំពាក់លុយ ហើយមិនតែប៉ុណ្ណោះលោក សុខ លីមរក្សា ថែមទាំងប្រកាសដោយបើក ចំហតាមរយៈចូលCommentលើរូបរបស់ខ្លួន(ប៊ុត សីហា)ថាជំពាក់លុយពេលណាទើបសង។ករណីនេះហើយ ទើបបានជាលោក ប៊ុត សីហា នៅមិនស្ងប់ចិត្តក៏ចេញមុខធ្វើការLiveវីដេអូបញ្ជាក់ការពិតព្រមជាមួយការ ទម្លាយរឿងចាញ់ល្បិចអំឡុងធ្វើការងារជាមួយលោក សុខ លីមរក្សា ផងដែរ។
ផ្អែកតាមសម្តីនៃការLiveរបស់លោក ប៊ុត សីហា បានរៀបរាប់ថាបងប្អូនប្រហែលជាស្គាល់ហើយលោក សុខ លីមរក្សា។ខ្ញុំជំពាក់លុយគាត់ពីពេលណាបានជាចូលComment ក្នុងរូបថតដែលបង្ហោះថាលុយកាក់ជំពាក់បង កាលណាសងអូន…?!បងនឹងនិយាយរួមទៅគាត់ខូចហ្ម ងហ្នឹង។អំឡុងពេលដែលខ្ញុំទៅថតឲ្យ មរតក មេឌៀ គិតមកទល់ឥឡូវទទួលបានលុយពីគាត់តែ១បទគត់គឺ៨០ដុល្លារ។
លោក ប៊ុត សីហា បានបន្តទៀតថាបើតាមការគិតរហូតមកទល់ពេលនេះខ្ញុំថតចម្រៀងឲ្យខាង មរតក មេឌៀ របស់លោក សុខ លីមរក្សា មានចំនួនប្រមាណ២០បទមកហើយ ប៉ុន្តែឥឡូវបែរជាផ្ញើសារមកថាខ្ញុំជំពាក់ លុយគាត់ទៅវិញ។ខ្ញុំចង់ផ្តាំទៅគាត់ថាបើសិនជាខ្ញុំជំពាក់លុយមែននោះអាចមកជួបខ្ញុំនៅចោមចៅ ហើយបក ស្រាយជាមួយគ្នារឿងជំពាក់លុយនោះថ្លៃអ្វី ?បើថាបងឯងជំពាក់លុយខ្ញុំវិញទើបមាន…អូនមិនមែនជំពាក់ទេ បើថាខ្ញុំចាញ់បោកវិញទើបត្រូវ។ដូច្នេះសូមជួយបញ្ជូនដំណឹងនេះទៅគាត់ឲ្យបានដឹងផង។
ជាមួយគ្នានៃការប្រកាសរបស់លោក ប៊ុត សីហា ដែលបានចាញ់បោកលោក សុខ លីមរក្សា ដូចដែលរៀបរាប់ ខាងលើនេះភ្លាមៗនោះតារាចម្រៀងរៀបច្បងលោក ម៉ៃ សុគន្ធ ដែលកន្លងធ្លាប់តែផ្ទុះការរិះគន់មិនប្រណៃដៃ លើលោក ប៊ុត សីហា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាលោកនិងផ្តល់ឱកាសឲ្យ ប៊ុត សីហា ចូលច្រៀងផលិតកម្មZoom ជាមួយបើសិនលោក ប៊ុត សីហា យល់ព្រម។
លោក ម៉ៃ សុគន្ធ បានបញ្ជាក់ជាសាធារណៈនៅលើបណ្តាញសង្គមរបស់ខ្លួនថា ឭចឹងក្តៅចិត្តហ្មង ប៊ុត សីហា មក Zoom Music មកខ្ញុំនិងក្រុមការងារនឹងត្រៀមចេញជាMVអោយទោះជាក្រុមការងារតូចតាចក៏មាន២ឬ៣ MV អោយដែរកុំអោយល្បីបានតែចម្រៀងគ្មានMVមើល។ ប៉ុន្តែគិតមកទល់ពេលនេះគេពុំទាន់ដឹងទេថាតើលោក ប៊ុត សីហា នឹងមានគម្រោងចូលច្រៀងក្នុងផលិតកម្មជាមួយរៀមច្បងលោក ម៉ៃ សុគន្ធ ឬមួយយ៉ាងណានៅឡើយ៕

0 Comments
Post a Comment