ក្រោយពីបាត់មុខពីវិស័យចម្រៀងមួយរយៈធំ តារាចម្រៀងប៊ុន សំបូរ ម្ចាស់បទ«ឈប់យំទៅអូន» ដែលជាដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន បានសម្រេចចិត្តត្រឡប់មកកាន់វិថីសិល្បះចម្រៀងជាថ្មីម្ដងទៀត ដោយបានពាំនាំនូវចម្រៀងមួយបទក្រោមចំណងជើងថា «ច្រៀងផ្ដាំស្រីម្នាក់នៅកំពង់ធំ»។ តាមរយៈស្នាដៃចម្រៀងមួយបទនេះដែរ គឺជាការនិពន្ធទំនុកច្រៀងដោយលោក សាង កុសល (អ្នកនិពន្ធជនបទ) ដែលជាសាច់រឿងពិតរបស់ពលករម្នាក់ធ្វើការនៅស្រុកថៃ ដែលមានស្រុកកំណើតនៅឃុំរំលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកប៊ុន សំបូរបន្តទៀតថា៖ "តាមពិតដំបូងឡើយ អ្នកនិពន្ធសាង កុសល បានទាក់ទងមកខ្ញុំនិងនិយាយគ្នាអំពីចម្រៀងដែលគាត់បានសរសេរ ព្រោះគាត់យល់ថាសាកសមជាមួយសម្លេងរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែច្រៀងតាមសំណូមពររបស់ប្អូនពលករម្នាក់នោះប៉ុណ្ណោះ មិនគិតថានឹងវិលចូលវិស័យចម្រៀងវិញទេ តែពេលដែលបង្ហោះចម្រៀងក្នុង Page របស់ខ្ញុំ ក៏ស្រាប់តែមានការគាំទ្រពីប្រិយមិត្តអ្នកស្ដាប់ និងមានការសំណូមពរឲ្យខ្ញុំចេញចម្រៀងថ្មីទៀត ព្រោះពួកគាត់នៅតែគាំទ្រខ្ញុំ និងចូលចិត្តសម្លេងរបស់ខ្ញុំ។" លោកបានប្រាប់បន្ថែមទៀតថា ឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោកនឹងហោះទៅកាន់ទឹកដីអូស្រ្ដាលីដើម្បីសម្ដែងជូនពុកម៉ែបងប្អូនខ្មែរនៅទីនោះផងដែរ។
ការវិលមកវិស័យចម្រៀងជាថ្មីនេះ លោកប៊ុន សំបូរ បានចូលរួមជាក្រុមមួយដែលមានឈ្មោះថា Kampuchea Studio ហើយប្រសិនបើបងប្អូនប្រិយមិត្តពេញចិត្តនឹងទឹកដមសម្លេងរបស់គាត់ ចង់ចូលរួមឧបត្ថម្ភក្នុងការផលិតចម្រៀង ឬមានបំណងទាក់ទងរូបគាត់ទៅច្រៀងក្នុងកម្មវិធីកម្សាន្តសប្បាយផ្សេងៗ សូមទំនាក់ទំនងមកកាន់៖
លេខទូរស័ព្ទ៖ 061 646 539
Email: kampucheastudio@gmail.com
---------------
@copyright: kampuchea studio
0 Comments
Post a Comment